Offcanvas right
...

Table of Content

បញ្ហាចម្បង ឋិតនៅត្រង់ណា? - Where is the main problem?

បញ្ហា​ មិនឋិតនៅត្រង់អ្នកខ្វះសមត្ថភាព​ ឬខ្វះចំណេះដឹងនោះទេ​ គឺនៅត្រង់អ្នកខ្វះឆន្ទៈ​ និងខ្វះបំណងប្រាថ្នាមួយច្បាស់លាស់។ វត្តមានរបស់ឆន្ទៈ​ នៅក្នុងក្ដីប្រាថ្នាមួយជាក់លាក់​ វានឹងធ្វេីឱ្យអ្នក​ លាត់ជេីងខោ​ មូរដៃអាវ​ សិក្សាស្រាវជ្រាវ​ និងធ្វេីការពិសោធ។

បញ្ហា​ ឋិតនៅត្រង់អ្នកមិនដឹងច្បាស់ថាខ្លួនចង់បានអ្វី​ ឋិតនៅត្រង់អ្នកខ្លាចវាលអនាគត​ និងឋិតនៅត្រង់អ្នកចុះចាញ់​ មុនពេលចាប់ផ្ដេីម។ ពេលខ្លះ​ បញ្ហាក៏ឋិតនៅត្រង់អ្នកមិនស្មោះត្រង់ចំពោះក្ដីប្រាថ្នាខ្លួនឯង​ ឋិតនៅត្រង់អ្នកខ្ជិលច្រអូស​ និងឋិតនៅត្រង់អ្នកពន្យាពេល​ បណ្ដាលឱ្យបាត់បង់ឱកាស​ ឬតាមសភាពការមិនទាន់។

បញ្ហា​ ក៏អាចឋិតត្រង់អ្នកជឿគេផ្ដេសផ្ដាស​ និងរាប់អានមនុស្សខុស​ ឋិតនៅត្រង់ទម្លាប់មិនល្អ​ និងចរិតអាក្រក់របស់អ្នក​ ដែលបំផ្លាញរឿងល្អៗជាច្រេីន។ បញ្ហា​ ឋិតនៅត្រង់អ្នកមិនស្គាល់រឿងសំខាន់ខ្លាំង​ និងរឿងសំខាន់បន្ទាប់បន្សំ​ ឋិតនៅត្រង់អ្នកមិនអាចកំណត់រឿងណាប្រញាប់ត្រូវធ្វេីបន្ទាន់​ និងរឿងណាដែលអាចពន្យាពេលបាន។

បញ្ហាធំ​ គឺអ្នកមិនខ្វល់នឹងបញ្ហា​ ក្រោយបានដឹងពីបញ្ហា​ គឺអ្នកទុកឱ្យជម្ងឺនៃបញ្ហារីករាលដាល​ និងពិបាកព្យាបាល។ បញ្ហាចម្បង​ គឺអ្នកមិនទាន់ជឿជាក់ទៅចំពោះអល់ឡោះ​ បានត្រឹមត្រូវនៅឡេីយ​។ ព្រោះការ​ توكل (ជឿជាក់)​ ទៅចំពោះអល់ឡោះពិតប្រាកដ​ គឺត្រូវភ្ជាប់មកជាមួយនឹងការរិះរកមធ្យោបាយ​​ មិនថាជួបប្រទះឧបសគ្គ​ គឺអ្នកនៅតែព្យាយាម​តស៊ូ​ជម្នះ​ និងលះបង់កម្លាំងកាយចិត្តតាមដែលអាចធ្វេីទៅបាន​ ក្នុងផ្លូវបម្រេីបុព្វហេតុត្រឹមត្រូវ​ ឬបំណងប្រាថ្នាស្របច្បាប់​ ដូចសហាហ្ពាត់​ និងមនុស្សជំនាន់មុនធ្លាប់បានហត់នឿយកន្លងមក។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ