បញ្ហា មិនឋិតនៅត្រង់អ្នកខ្វះសមត្ថភាព ឬខ្វះចំណេះដឹងនោះទេ គឺនៅត្រង់អ្នកខ្វះឆន្ទៈ និងខ្វះបំណងប្រាថ្នាមួយច្បាស់លាស់។ វត្តមានរបស់ឆន្ទៈ នៅក្នុងក្ដីប្រាថ្នាមួយជាក់លាក់ វានឹងធ្វេីឱ្យអ្នក លាត់ជេីងខោ មូរដៃអាវ សិក្សាស្រាវជ្រាវ និងធ្វេីការពិសោធ។
បញ្ហា ឋិតនៅត្រង់អ្នកមិនដឹងច្បាស់ថាខ្លួនចង់បានអ្វី ឋិតនៅត្រង់អ្នកខ្លាចវាលអនាគត និងឋិតនៅត្រង់អ្នកចុះចាញ់ មុនពេលចាប់ផ្ដេីម។ ពេលខ្លះ បញ្ហាក៏ឋិតនៅត្រង់អ្នកមិនស្មោះត្រង់ចំពោះក្ដីប្រាថ្នាខ្លួនឯង ឋិតនៅត្រង់អ្នកខ្ជិលច្រអូស និងឋិតនៅត្រង់អ្នកពន្យាពេល បណ្ដាលឱ្យបាត់បង់ឱកាស ឬតាមសភាពការមិនទាន់។
បញ្ហា ក៏អាចឋិតត្រង់អ្នកជឿគេផ្ដេសផ្ដាស និងរាប់អានមនុស្សខុស ឋិតនៅត្រង់ទម្លាប់មិនល្អ និងចរិតអាក្រក់របស់អ្នក ដែលបំផ្លាញរឿងល្អៗជាច្រេីន។ បញ្ហា ឋិតនៅត្រង់អ្នកមិនស្គាល់រឿងសំខាន់ខ្លាំង និងរឿងសំខាន់បន្ទាប់បន្សំ ឋិតនៅត្រង់អ្នកមិនអាចកំណត់រឿងណាប្រញាប់ត្រូវធ្វេីបន្ទាន់ និងរឿងណាដែលអាចពន្យាពេលបាន។
បញ្ហាធំ គឺអ្នកមិនខ្វល់នឹងបញ្ហា ក្រោយបានដឹងពីបញ្ហា គឺអ្នកទុកឱ្យជម្ងឺនៃបញ្ហារីករាលដាល និងពិបាកព្យាបាល។ បញ្ហាចម្បង គឺអ្នកមិនទាន់ជឿជាក់ទៅចំពោះអល់ឡោះ បានត្រឹមត្រូវនៅឡេីយ។ ព្រោះការ توكل (ជឿជាក់) ទៅចំពោះអល់ឡោះពិតប្រាកដ គឺត្រូវភ្ជាប់មកជាមួយនឹងការរិះរកមធ្យោបាយ មិនថាជួបប្រទះឧបសគ្គ គឺអ្នកនៅតែព្យាយាមតស៊ូជម្នះ និងលះបង់កម្លាំងកាយចិត្តតាមដែលអាចធ្វេីទៅបាន ក្នុងផ្លូវបម្រេីបុព្វហេតុត្រឹមត្រូវ ឬបំណងប្រាថ្នាស្របច្បាប់ ដូចសហាហ្ពាត់ និងមនុស្សជំនាន់មុនធ្លាប់បានហត់នឿយកន្លងមក។