Offcanvas right
...

Table of Content

អំពីការធ្វើអាកីកោះ និងថ្ងៃដាក់ឈ្មោះឱ្យកូន - Aqiqah

១.​ និយមន័យអាកីកោះ

អាកីកោះ​ (عقيقة)​ គឺជាសត្វដែលគេសំឡេះ(ដោយសារមាន)ទារក​ ឬទារិកាទេីបនឹងចាប់កំណេីត​។ ឬជាអាហារហ្ជាមូ(អាហារក្នុងពិធីមួយ)ដែលគេរៀបចំ​ឡេីងដោយសារតែមានកូនទេីបនឹងកេីត(المجموع للنووي ٨/٤٢٦)។

២.​ ហូកំធ្វេីអាកីកោះ

អាកីកោះគឺ​ سنة مؤكدة (សូណាត់ធំ)​ បេីយោងតាមម៉ាហ្សាប់ស្សាហ្វីអុី​ និងម៉ាហ្សាប់ហាំហ្ពាលី។

៣.​ ពេលវេលាធ្វេីអាកីកោះ​ និងថ្ងៃដាក់ឈ្មោះឱ្យកូន

សូណាត់ធ្វេីអាកីកោះនៅថ្ងៃទី៧​ (ថ្ងៃក្មេងកេីត​ រាប់ថាថ្ងៃទីមួយ)​ ហេីយឈ្មោះក៏គួរតែដាក់ឱ្យក្មេងនៅថ្ងៃនោះដែរ​ នេះបេីយោងតាមម៉ាហ្សាប់ទាំងបី​ ម៉ាលីកី​ ស្សាហ្វីអុី​ និងហាំហ្ពាលី។ ឧ.​ ក្មេងកេីតថ្ងៃសុក្រ​ យេីងគួរតែធ្វេីអាកីកោះឱ្យក្មេងនោះនៅថ្ងៃព្រហស្បតិ៍​។ ប៉ុន្តែប្រសិនជាខកខានមិនបានធ្វេីនៅថ្ងៃទី៧ យេីងគួររង់ចាំធ្វេីនៅថ្ងៃទី​១៤​ បេីខកខានទៀត​ គឺថ្ងៃទី២១​ បេីខកខានទៀតគឺថ្ងៃណាក៏បាន។

៤.​ សត្វដែលគេសំឡេះធ្វេីអាកីកោះ

យេីងគួរតែសំឡេះសត្វចៀមពីរក្បាលសម្រាប់កូនប្រុស​ និងសំឡេះសត្វចៀមមួយក្បាលសម្រាប់កូនស្រី(سنن أبي داود ٢٨٣٤)​។ យេីងក៏អាចសំឡេះ​សត្វពពែ​ គោ​ ឬសត្វអូដ្ឋ​បាន នេះបេីយោងតាមម៉ាហ្សាប់ទាំងបួន​(تحفة المودود لابن القيم ٨٤)។ ហេីយលក្ខណៈសម្បត្តិសត្វដែលត្រូវគេរេីសយកមកសំឡេះ​ធ្វេីអាកីកោះ គឺដូចគ្នាទៅនឹងលក្ខណៈសម្បត្តិសត្វដែលគេសំឡេះធ្វេីកូរ៉ាហ្ពានក្នុងរ៉យ៉ាហាជ្ជី។

៥.​ សត្វមួយធ្វេីអាកីកោះរួមគ្នាច្រេីននាក់

ចៀម​ និងពពែ​ មិនអាចយកមកធ្វេីអាកីកោះរួមគ្នាច្រេីននាក់បាននោះទេ​។ ចំណែកគោ​ និងអូដ្ឋ​ ក៏មិនអាចយកមកធ្វេីអាកីកោះរួមគ្នាច្រេីននាក់បានដែរ​(គឺបានតែម្នាក់)​ នេះបេីយោងតាមម៉ាហ្សាប់ម៉ាលីកី​ និងហាំហ្ពាលី។

៦.​ ចែកសាច់​ ឬចម្អិនធ្វេីម្ហូប

យកល្អ​ យេីងគួរតែចម្អិនសាច់​(អាកីកោះ)​ រួចអញ្ជេីញគេមកហូបផ្ទះយេីង​ នេះបេីយោងតាមម៉ាហ្សាប់ម៉ាលីកី​ ស្សាហ្វីអុី​ និងហាំហ្ពាលី។ ហេីយយេីងអាចកាប់បំបែកឆ្អឹងសត្វអាកីកោះដែលសំឡេះរួចបានធម្មតា​ នេះបេីយោងតាមម៉ាហ្សាប់ម៉ាលីកី​ និងស្សាហ្វីអុី​។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ