១. អៀរឃ្លោស(ចិត្តស្មោះចំពោះអល់ឡោះ) ៖
នៀត(ចេតនាល្អ) គឺជាមូលដ្ឋានគ្រឹះដែលយេីងត្រូវប្រកាន់ខ្ជាប់មុនចាប់ផ្ដេីមធ្វេីអុីបាហ្ទាត់ទាំងឡាយ។ ដូច្នោះចាំបាច់ទៅចំពោះអ្នកដែលចង់ប្រេីឬឃាត់គេ ត្រូវកំណត់នៀតឱ្យបានត្រឹមត្រូវ កុំធ្វេីទៅតាមអារម្មណ៍ខ្លួនឯង កុំចង់ទទួលបានភាពលេចធ្លោក្នុងសង្គមឬឈ្នះចាញ់ក្នុងសន្ទនា និងកុំឱ្យមានចិត្តអំនួតឬមោទនភាពចំពោះចំណេះដឹងខ្លួនឯង។
២. ទ្រាំ ៖ អ្នកដែលប្រេីឬឃាត់គេ
ប្រាកដជានឹងត្រូវគេជេរស្ដី គេតាមនិន្ទា និងគេតិះដៀលសព្វបែបយ៉ាង។ ដូចនេះអ្នកទាំងនោះត្រូវត្រៀមចិត្តទ្រាំនិងអត់ធ្មត់ វាលេីកលែងតែក្នុងករណីមានគ្រោះថ្នាក់ដល់ជីវិតឬការប្រេីឬឃាត់នោះនឹងបណ្ដាលឱ្យខាតបង់លេីសដេីម បេីដូច្នេះ ពួកគេអាចត្រឹមស្អប់ក្នុងចិត្តបាន។
៣. កាតព្វកិច្ចអ្នកគឺជូនដំណឹង ៖
មិនថាគេទទួលយកឬមិនព្រមធ្វេីតាម ចូរដឹងថា កិច្ចការរបស់អ្នកគឺផ្ដល់ដំណឹង ប្រេី ប្រាប់ ពន្យល់ ទៅតាមស្ថានភាពជាក់ស្ដែង។ ចូរកុំបោះបង់ ឬខឹងក្រោធ ព្រោះតែដោយសារគេមិនស្ដាប់តាមអ្នក។
៤. លាក់បាំង ៖
កុំបេីកបង្ហាញកេរិ៍ខ្មាសរបស់គេជាសាធារណៈ អ្នកត្រូវណែនាំគេជាសម្ងាត់ ទាំងពេលកំពុងណែនាំ និងទាំងពេលក្រោយណែនាំរួចរាល់(បេីទោះជាគេព្រមធ្វេីតាមឬមិនព្រមធ្វេីតាមអ្នកក៏ដោយ) អ្នកចាំបាច់ត្រូវលាក់បាំងកេរិ៍ខ្មាសរបស់គេជានិច្ច។
៥. ទន់ភ្លន់និងសន្ដោសប្រណី ៖
ជាពិសេសទៅចំពោះក្រុមមនុស្សដែលគ្មានចំណេះវិជ្ជានិងទន់ខ្សោយ។ អល់ឡោះប្រេីឱ្យអ្នកដែលអំពាវនាវគេ ត្រូវមានចិត្តទន់ភ្លន់និងសន្ដោសប្រណីទៅចំពោះមនុស្សគ្រប់គ្នា សូម្បីទៅចំពោះជនប្រឆាំងក៏ដោយ។
៦. ដាក់ខ្លួន ៖
កុំមានអំនួតដោយសារខ្លួនចេះដឹងជាងគេ ឬខ្លួនមិនធ្លាប់ធ្វេីកំហុសទាំងនោះ។ ជួនកាលអ្នកដែលធ្វេីខុសហេីយចេះកែខ្លួន គឺល្អប្រសេីរជាងអ្នកដែលធ្វេីត្រូវទាំងដែលក្នុងចិត្តមានភាពអំនួត។
៧. សម្ដីស្របទង្វេី ៖
កុំឱ្យនិយាយផ្សេង បែរជាទង្វេីផ្សឹង វាពិបាកនឹងធ្វេីឱ្យគេទទួលយកណាស់ ការដែលអ្នកហាមឃាត់គេ ទាំងដែលខ្លួនឯងកំពុងប្រព្រឹត្តដែរនោះ។
៨. ស្អប់ក្នុងចិត្ត ៖
ការដែលយេីងស្អប់ទង្វេីអាក្រក់នៅក្នុងចិត្ត ក៏ត្រូវបានគេចាត់ទុកថា ជាការចូលរួមហ្ទាក់វ៉ះ(អំពាវនាវ)ផងដែរ។ ជួនកាល ការនៅស្ងៀមក៏មានថាមពលនិងឥទ្ធិពល ដោយអាស្រ័យទៅតាមស្ថានការណ៍ កាលៈទេសៈ និងបរិបទជាក់ស្ដែង។
៩. បោះបង់ការរួមតុជាមួយ ៖
អ្នកមិនគួរអង្គុយមេីលគេប្រព្រឹត្តអំពេីអាក្រក់ឡេីយ ក្រោយពេលហាមឃាត់រួច អ្នកត្រូវត្រលប់មកវិញ ប្រសិនបេីគេមិនព្រមស្ដាប់តាម។ ការដែលអ្នកអង្គុយរួមតុជាមួយ ប្រៀបដូចជាអ្នកកំពុងឯកភាពនិងគាំទ្រពួកគេដូច្នោះដែរ។
១០. ស្វែងរកជំនួយ ៖
ប្រសិនបេីគ្មានសមត្ថភាពឬលទ្ធភាពគ្រប់គ្រាន់ អ្នកត្រូវស្វែងរកនរណាដែលពូកែជាងឬមានឥទ្ធិពលជាងអ្នក ដេីម្បីមកជួយ។ គោលបំណងរបស់អ្នកគឺចង់បំបាត់អំពេីអាក្រក់ មិនមែនចង់បំបាត់វាតាមរយៈស្នាដៃរបស់អ្នកនោះទេ។
អត្ថបទបកប្រែ (មិនទាំងស្រុង)
ប្រភព៖ https://makkahacademy.org/2-aadab-standard/