Offcanvas right
...

Table of Content

លក្ខខណ្ឌនិងសុជីវធម៌ក្នុងការណែនាំ​ ដាស់តឿន​ អំពាវនាវគេទៅរកផ្លូវល្អ​ ឬហាមឃាត់គេអំពីប្រការអាក្រក់

១.​ អៀរឃ្លោស(ចិត្តស្មោះចំពោះអល់ឡោះ)​ ៖

នៀត​(ចេតនាល្អ)​ គឺជាមូលដ្ឋានគ្រឹះដែលយេីងត្រូវប្រកាន់ខ្ជាប់មុនចាប់ផ្ដេីមធ្វេីអុីបាហ្ទាត់ទាំងឡាយ​។ ដូច្នោះចាំបាច់ទៅចំពោះអ្នកដែលចង់ប្រេីឬឃាត់គេ​ ត្រូវកំណត់នៀតឱ្យបានត្រឹមត្រូវ​ កុំធ្វេីទៅតាមអារម្មណ៍ខ្លួនឯង​ កុំចង់ទទួលបានភាពលេចធ្លោក្នុងសង្គមឬឈ្នះចាញ់​ក្នុងសន្ទនា និងកុំឱ្យមានចិត្តអំនួត​ឬមោទនភាពចំពោះចំណេះដឹងខ្លួនឯង​។

២.​ ទ្រាំ​ ៖​ អ្នកដែលប្រេីឬឃាត់គេ​

ប្រាកដជានឹងត្រូវគេជេរស្ដី​ គេតាមនិន្ទា​ និងគេតិះដៀលសព្វបែបយ៉ាង។ ដូចនេះអ្នកទាំងនោះត្រូវត្រៀមចិត្តទ្រាំ​និងអត់ធ្មត់​ វាលេីកលែងតែក្នុងករណីមានគ្រោះថ្នាក់ដល់ជីវិត​ឬការប្រេីឬឃាត់នោះនឹងបណ្ដាលឱ្យខាតបង់លេីសដេីម​ បេីដូច្នេះ​ ពួកគេអាចត្រឹមស្អប់ក្នុងចិត្តបាន។

៣.​ កាតព្វកិច្ចអ្នកគឺជូនដំណឹង​ ៖​

មិនថាគេទទួលយកឬមិនព្រមធ្វេីតាម​ ចូរដឹងថា​ កិច្ចការរបស់អ្នកគឺផ្ដល់ដំណឹង​ ប្រេី​ ប្រាប់​ ពន្យល់​ ទៅតាមស្ថានភាពជាក់ស្ដែង។ ចូរកុំបោះបង់​ ឬខឹងក្រោធ​ ព្រោះតែដោយសារគេមិនស្ដាប់តាមអ្នក។

៤.​ លាក់បាំង​ ៖​

កុំបេីកបង្ហាញកេរិ៍ខ្មាសរបស់គេជាសាធារណៈ​ អ្នកត្រូវណែនាំគេជាសម្ងាត់​ ទាំងពេលកំពុងណែនាំ​ និងទាំងពេលក្រោយណែនាំ​រួចរាល់​(បេីទោះជាគេព្រមធ្វេីតាមឬមិនព្រមធ្វេីតាមអ្នកក៏ដោយ​)​ អ្នកចាំបាច់ត្រូវលាក់បាំងកេរិ៍ខ្មាសរបស់គេជានិច្ច។

៥.​ ទន់ភ្លន់និងសន្ដោសប្រណី​ ៖​

ជាពិសេសទៅចំពោះក្រុមមនុស្សដែលគ្មានចំណេះវិជ្ជានិងទន់ខ្សោយ។ អល់ឡោះប្រេីឱ្យអ្នកដែលអំពាវនាវគេ​ ត្រូវមានចិត្តទន់ភ្លន់និងសន្ដោសប្រណីទៅចំពោះមនុស្សគ្រប់គ្នា​ សូម្បីទៅចំពោះជនប្រឆាំងក៏ដោយ។

៦.​ ដាក់ខ្លួន​ ៖​

កុំមានអំនួតដោយសារខ្លួនចេះដឹងជាងគេ​ ឬខ្លួនមិនធ្លាប់ធ្វេីកំហុសទាំងនោះ។ ជួនកាលអ្នកដែលធ្វេីខុសហេីយចេះកែខ្លួន​ គឺល្អប្រសេីរជាងអ្នកដែលធ្វេីត្រូវទាំងដែលក្នុងចិត្តមានភាពអំនួត។

៧.​ សម្ដីស្របទង្វេី​ ៖​

កុំឱ្យនិយាយផ្សេង​ បែរជាទង្វេីផ្សឹង​ វាពិបាកនឹងធ្វេីឱ្យគេទទួលយកណាស់​ ការដែលអ្នកហាមឃាត់គេ​ ទាំងដែលខ្លួនឯងកំពុងប្រព្រឹត្តដែរនោះ។

៨.​ ស្អប់ក្នុងចិត្ត​ ៖​

ការដែលយេីងស្អប់ទង្វេីអាក្រក់នៅក្នុងចិត្ត​ ក៏ត្រូវបានគេចាត់ទុកថា​ ជាការចូលរួមហ្ទាក់វ៉ះ(អំពាវនាវ)ផងដែរ។ ជួនកាល​ ការនៅស្ងៀមក៏មានថាមពលនិងឥទ្ធិពល ដោយអាស្រ័យទៅតាមស្ថានការណ៍​ កាលៈទេសៈ​ និងបរិបទជាក់ស្ដែង។

៩.​ បោះបង់ការរួមតុជាមួយ​ ៖​

អ្នកមិនគួរអង្គុយមេីលគេប្រព្រឹត្តអំពេីអាក្រក់ឡេីយ​ ក្រោយពេលហាមឃាត់រួច​ អ្នកត្រូវត្រលប់មកវិញ​ ប្រសិនបេីគេមិនព្រមស្ដាប់តាម។ ការដែលអ្នកអង្គុយរួមតុជាមួយ​ ប្រៀបដូចជាអ្នកកំពុងឯកភាពនិងគាំទ្រពួកគេដូច្នោះដែរ។

១០.​ ស្វែងរកជំនួយ​ ៖​

ប្រសិនបេីគ្មានសមត្ថភាពឬលទ្ធភាពគ្រប់គ្រាន់​ អ្នកត្រូវស្វែងរកនរណាដែលពូកែជាងឬមានឥទ្ធិពលជាងអ្នក​ ដេីម្បីមកជួយ។ គោលបំណងរបស់អ្នកគឺចង់បំបាត់អំពេីអាក្រក់​ មិនមែនចង់បំបាត់វាតាមរយៈស្នាដៃរបស់អ្នកនោះទេ។

អត្ថបទបកប្រែ​ (មិនទាំងស្រុង)​
ប្រភព៖​ https://makkahacademy.org/2-aadab-standard/

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ