


អ្នកនិពន្ធ: មិនស្គាល់
អ្នកបកប្រែ: ម៉ាត់ យូសុះ
- គោរពព្រះតែមួយអង្គគត់៖ សាសនិកឥស្លាមគោរពសក្ការៈចំពោះអល់ឡោះដែលជាអ្នកបង្កើតតែមួយអង្គគត់។
- គម្ពីរអាល់គួរអានដែលមិនអាចចម្លងបាន៖ មនុស្សមិនអាចបង្កើតគម្ពីរណាមួយដែលដូចគម្ពីរអាល់គួរអានបានឡើយ។
- ភាពឥតខ្ចោះនៃគម្ពីរអាល់គួរអាន៖ គម្ពីរអាល់គួរអានគ្មានការខ្វែងគំនិតគ្នាឬកំហុសឆ្គងឡើយ បើប្រៀបធៀបនឹងគម្ពីរសាសនាផ្សេងៗទៀត។
- ការពិតបែបវិទ្យាសាស្ត្រក្នុងគម្ពីរអាល់គួរអាន៖ គម្ពីរនេះមានការពិតជាច្រើនដែលត្រូវបានរកឃើញដោយវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ន។
- សាសនាឥស្លាមរីករាលដាលលឿនបំផុត៖ ទោះបីជាមានការប្រឆាំងក៏ដោយ សាសនាឥស្លាមនៅតែរីករាលដាលលឿនបំផុតនៅទូទាំងពិភពលោក។
- សាសនាឥស្លាមដោះស្រាយបញ្ហាសកលលោក៖ សាសនានេះផ្តល់ដំណោះស្រាយចំពោះបញ្ហាសង្គមជាច្រើនដូចជាការរើសអើងជាតិសាសន៍ ការញៀនគ្រឿងស្រវឹងជាដើម។
- ដំណឹងល្អអំពីព្យាការីមូហាំម៉ាត់ក្នុងគម្ពីរមុនៗ៖ មានដំណឹងល្អជាច្រើនអំពីការមកដល់របស់ព្យាការីមូហាំម៉ាត់ក្នុងគម្ពីរមុនៗ។