Offcanvas right
...

Table of Content

ហ្សាកាត់ហ្វីត្រះ - Zakat al-Fitr

បញ្ចេញហ្សាកាត់ហ្វីត្រះជាតម្លៃអាហារ(លុយ)គឺជាការយល់ឃេីញរបស់អូឡាម៉ាកមួយចំនួនតូច​ រីឯការបញ្ចេញហ្សាកាត់ហ្វីត្រោះជាអាហារគឺជាបទបញ្ជារបស់រ៉សូលុលឡោះ ﷺ ដោយផ្ទាល់(صحيح البخاري ١٥٠٣)។

រ៉សូលុលឡោះ ﷺ​ បានប្រេីឱ្យយេីងបញ្ចេញហ្សាកាត់ហ្វីត្រះជាអាហារ(صحيح مسلم ٩٨٤)​ ហេីយសហាហ្ពាត់ទាំងអស់មិនធ្លាប់បញ្ចេញវាជាតម្លៃអាហារ(លុយ)ម្ដងណាឡេីយ។ នៅក្នុងម៉ាស្ហាប់ស្សាហ្វីអុី​ ការបញ្ចេញហ្សាកាត់ហ្វីត្រះជាតម្លៃអាហារ(លុយ)គឺមិនសះនិងមិនត្រឹមត្រូវឡេីយ(المجموع للنووي ٦/١٤٤)​ ដូចគ្នាផងដែរនៅក្នុងម៉ាស្ហាប់ម៉ាលីកី(التاج والإكليل للموافق ٢/٣٦٦)​ និងម៉ាស្ហាប់ហាំបាលី(المغني لابن قدامة ٣/٨٧)។

អាហារអ្នកស្រុកយេីងគឺអង្ករ​ ហេីយឆ្នាំនេះមុហ្វទីកម្ពុជា​ ឧកញ៉ា​ សុះ​ កំរី​ នៅក្នុងគេហទំព័រហ្វេសបុកផ្លូវការ​ លោកបានកំណត់យកទម្ងន់អង្ករដែលមនុស្សម្នាក់ត្រូវចេញហ្សាកាត់ហ្វីត្រះគឺមានចំនួន​បីគីឡូក្រាម។ ប៉ុន្តែតេីអ្នកដែលហ្សាកាត់ហ្វីត្រះជាលុយ​ យ៉ាងម៉េចទៅវិញ? ប្រសិនបេីគាត់ជាអ្នកសិក្សារៀនសូត្រត្រឹមត្រូវ​ យេីងសង្ឃឹមថាគាត់មានជំហរយល់ឃេីញដូចម៉ាស្ហាប់ហាណាហ្វីដែលបានអនុញ្ញាតិឱ្យចេញហ្សាកាត់ហ្វីត្រះជាតម្លៃអាហារ(លុយ)។ តែបេីទង្វេីបែបនោះកេីតឡេីងដោយសារធ្វេីតាមអារម្មណ៍ខ្លួនឯង​(ដោយគ្មានចំណេះដឹងជាមូលដ្ឋាន) ឬគ្រាន់តែចង់ស្រណុកស្រួល​ ឬដោយសារចង់ឈ្នះចាញ់​គ្នាជាដេីម​ នោះគាត់កំពុងធ្វេីរឿងដែលខាតបង់ធំណាស់។

នៅក្នុងសាសនាឥស្លាម​ ហ្សាកាត់មានច្រេីនប្រភេទណាស់​ អ្នកចិញ្ចឹមសត្វត្រូវហ្សាកាត់ជាសត្វ​ អ្នកដាំដំណាំត្រូវហ្សាកាត់ជាផលដំណាំ​ អ្នករកសុីត្រូវហ្សាកាត់ជាលុយកាក់​ រីឯហ្សាកាត់ហ្វីត្រះវិញរ៉សូលុលឡោះ ﷺ បានប្រេីឱ្យយេីងបញ្ចេញហ្សាកាត់មួយកន្តាំងអាហារដូចជាល្មេី​ ឬអង្ករជាដេីមដែលមុហ្វទីកម្ពុជាយេីងបានកំណត់ជាទម្ងន់ស្មេីនឹងបីគីឡូក្រាម។ ហ្សាកាត់ហ្វីត្រះជាអាហារ(អង្ករ)​ គឺតម្រូវឱ្យយេីងឬកូនចៅយេីងនាំអង្ករចេញពីផ្ទះសំដៅទៅរកផ្ទះអ្នកក្រ​ រូបភាពបែបនេះបានបង្ហាញពីការចេះជួយគ្នានិងបានផ្ដល់មេរៀនល្អមួយដល់កូនចៅអ្នកកាន់សាសនាឥស្លាមគ្រប់រូបតាមរយៈទង្វេីចាស់ទុំក្នុងភូមិដោយផ្ទាល់។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ