Offcanvas right
...

Table of Content

អំនួត - Pride

១.​ និយមន័យ

អំនួត​ គឺជាការបដិសេធ(មិនទទួលយក)ការពិត​ និងជាការមេីលងាយមនុស្សលោក(صحيح مسلم ٩١)។ អំនួត​ គឺជាការដំឡើងឫកខ្លួនឯង​ ជាការសរសេីរខ្លួនឯង និងជាការអួតអាងពីខ្លួនឯងចំពោះ​មុខអ្នកដទៃ។ អំនួត​ កេីតមាននៅក្នុងចិត្ត​ នៅក្នុងពាក្យសម្ដី​ និងនៅក្នុងអាកប្បកិរិយា។ ចាមយេីងច្រេីននិយាយថា​ «តាកាប់ហ្ពូរ»

២.ប្រភេទអំនួត

អំនួត​ មានបីប្រភេទ៖
1. អំនួតចំពោះអល់ឡោះ​ ដូចជា​ فرعون ហ្វៀរអូន។
2. អំនួតចំពោះរ៉សូលុលឡោះ​ ﷺ ដោយមិនព្រមតាមសុណ្ណះរបស់គាត់ជាមួយនឹងភាពក្អេង​ក្អាង​ ល្ងង់ខ្លៅ​ និងរឹងក្បាល(ប្រឆាំង)​ ដូចជា​ كفار قريش​ និងអ្នកដែលមេីលងាយ(លេងសេីចនឹង)សុណ្ណះណាពីជាដេីម។ 3. អំនួតចំពោះមនុស្សលោក​ ដោយលេីកតម្កេីងខ្លួនឯង​ និងមេីលងាយមេីលថោកអ្នកដទៃ។
អំនួតប្រភេទទីមួយ​ និងទីពីរ​ គឺធ្វេីឱ្យសមីខ្លួនចេញពីឥស្លាម​ ហេីយប្រភេទទី៣​ គឺជាអំពេីរបាបកម្មធំបំផុតមួយ។

៤.​ ខ្លះៗនៃរូបភាពអ្នកមានអំនួត

1. ចង់ឱ្យគេក្រោកឈរគោរព​ ពេលខ្លួនមកដល់ 2. ដេីរទៅណា​ ចង់ឱ្យមានមនុស្សដេីរតាមពីក្រោយ
3. មិនចង់ទៅរក(លេងជាមួយ)គេ​ ចង់ឱ្យតែគេមករក
4. មិនចង់អង្គុយលេងជាមួយអ្នកជម្ងឺ​ និងអ្នកក្រីក្រ
5. មិនចូលរួមកម្មវិធីរបស់អ្នកក្រ​ខ្សត់​ រេីសអេីងពួកគេ

៥.​ អ្វីខ្លះដែលមនុស្សយកទៅអួតគ្នា

1. ចំណេះដឹង​ :​ អាងខ្លួនឯងចេះបន្តិចបន្តួច​ អួតអ្នកដែលគ្នាមិនចេះ​ តាមពិតចំណេះដឹងដែលត្រឹមត្រូវពិតប្រាកដ​ រុញមនុស្សទៅរកការចេះដាក់ខ្លួនវិញទេ​ តែនេះបែបគ្មានចិត្តស្មោះត្រង់ក្នុងការស្វែងរកចំណេះដឹងទេ​ ទេីបបានជាយកចំណេះដឹងទៅអួតគេដូច្នោះ។
2. អំពេីរល្អ​ និងអុីហ្ពាហ្ទាត់​ :​ អ្នកខ្លះបានធ្វេីល្អ​ រួចមិនបានប្រាប់គេ​ គឺនៅមិនសុខ។​ ការធ្វេីល្អ​ដែលគ្រាន់តែដេីម្បីយកទៅអួតគេ​ គឺខាតទាំងកម្លាំង​ ឬទ្រព្យសម្បត្តិ និងខាតទាំងការទទួលបាបកម្ម។
3. ពូជអម្បូរ​ និងសញ្ជាតិ​ :​ អួតអាងពីពូជអម្បូរ​ ឬសញ្ជាតិខ្លួនឯង​ ច្រេីនតែជាមនុស្សមិនបានការ​ ដ្បិតអីខ្លួនខ្សោយ​ មានតែអាងខ្សែ។
4. សម្រស់​ :​ ហេីយរឿងនេះ​ ច្រេីនតែកេីតឡេីងចំពោះមនុស្សស្រី​ ចំណែកមនុស្សប្រុសដែលអួតពីសម្រស់​ ច្រេីនតែមិនពេញលក្ខណៈ។
5. ទ្រព្យសម្បត្តិ​ :​ រឿងនេះច្រេីនកេីតមានចំពោះអ្នកជំនួញ​ មហាសេដ្ឋី​ និងអ្នកដែលអួតពីសម្ភារ:ប្រេីប្រាស់ខាងក្រៅ។​ ចំពោះសម្ភារៈ​ និងសម្លៀកបំពាក់ផ្សេងៗ​ បេីយេីងប្រេីប្រាស់គ្រាន់តែដោយសារចង់ស្អាតល្អ​ គ្មានចិត្តចង់អួត​ ឬមាក់ងាយអ្នកណា​ នោះគ្មានបញ្ហាអ្វីឡេីយ​ ព្រោះអល់ឡោះគឺល្អណាស់​ ទ្រង់ស្រលាញ់អ្វីដែលល្អ(صحيح مسلم ٩١)។
6. កម្លាំង​ និងឋានៈសក្តិ​ :​ អាងខ្លួនខ្លាំងពូកែ​ ឬមានអំណាច​ មេីលងាយអ្នកទន់ខ្សោយ​ មនុស្សបែបនេះគ្មានតម្លៃ​ និងមិនគួរឱ្យគោរពទេ។
7. ចំនួន​កូនចៅ​ សាច់ញាតិ​ សិស្ស​ អ្នកគាំទ្រ​ ឬចំនួនអ្នកឡែក​ អ្នកហ្វូឡូជាដេីម​ សុទ្ធសឹងជាអ្វីដែលគេយកទៅអួតអាងប្រាប់អ្នកដទៃ​ ហេីយនេះគឺមិនត្រឹមត្រូវឡេីយ។ 8. ផ្សេងៗជាច្រេីនទៀត

៦.​ សំខាន់

មនុស្សដែលមានចេតនាចង់ប្រាប់​គេ ឬបង្ហាញគេថាខ្លួនជាមនុស្សចេះដាក់ខ្លួន​ ម្នាក់នោះហេីយគឺជាមនុស្សអួត។​ ការដែលខ្លួនមិនចេះ​ ប៉ុន្តែមិនចង់រៀនជាមួយនរណាម្នាក់​ ឬសួរនរណាម្នាក់​ ដោយខ្លាចគេថាខ្លួនអន់​ នោះក៏ជាអំនួត។ ការដែលយល់ថាហូកំអ្វីមួយខុសហេីយ​ ប៉ុន្តែនៅបន្តធ្វេី​វា​ ដោយខ្លាចគេថាខ្លួនចោលចាស់​ នោះក៏ជាអំនួត។ អួតនឹងអ្វីផ្សេង​ គឺខុសទៅហេីយ​ ប៉ុន្តែអួតនឹងចំណេះដឹងសាសនា​ គឺអាក្រក់ខ្លាំងណាស់។ គ្មាននរណាចូលចិត្ត​ ឬចង់រាប់អានជាមួយមនុស្សមានអំនួតឡេីយ។ អ្នកក្រដែលមានអំនួត​ អល់ឡោះនឹងមិននិយាយរកគេឡេីយនៅថ្ងៃបរលោក(صحيح مسلم ١٠٧)។ អំនួត​ គឺជាចរិតរបស់អិបលីស​ ស្សៃតន​ ដូច្នេះចូរកុំមានអំនួត។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ