📌ពីអ្នកដែលស្អប់ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ ខ្លាំងបំផុត បែរជាស្រលាញ់ ស្ហៃខុលឥស្លាមខ្លាំងជាងគេទៅវិញ គឺបន្ទាប់ពីគាត់បានអានគីតាបរបស់ ស្ហៃខុលឥស្លាម ចំនួន «៣ខែ»។ រឿងពិតខាងលើ ផ្អែកលើសំឡេងរបស់ ស្ហៃខ មហាំម៉ាត់ អាម៉ាន អាល់ចាមី បានរៀបរាប់សង្ខេបថា ៖ នៅពេល "ស្ហៃខ មហាំម៉ាត់ ខលីល ហើររ៉ស" បានបញ្ចប់ថ្នាក់បរិញ្ញាបត្រឥស្លាមពីសាកលវិទ្យាល័យ-អាហ្សហើរ "Al Azhar university" គាត់មានបំណងសរសេរគីតាបមួយដែលល្អបំផុតក្នុងលោកសំរាប់បន្តយកថ្នាក់បណ្ឌិតរបស់គាត់។
👉ថ្ងៃមួយមិត្តរបស់គាត់ក៏បានសួរគាត់ថា ៖
តើអ្នកបានកំណត់ប្រធានបទនៃគីតាបរបស់អ្នកហើយឬនៅ?
➡️ស្ហៃខបានឆ្លើយថា នៅទេ!!
👉មិត្តគាត់ក៏តបថា បើសិនជាអញ្ចឹងចូរអ្នកសរសេរអំពី អ៊ីពនូ តៃមីយ្យះ ពីព្រោះ អ៊ីពនូ តៃមីយ្យះ ជាសត្រូវស្លាប់រស់របស់ក្រុម អាស្ហាអ៊ីរ៉ោះ "Ash'ari" ទស្សនវិជ្ជា និងតក្កវិជ្ជា។
➡️ស្ហៃខបានតបវិញថា «អាអ៊ូស៊ូពីល-ឡាហ»
តើគ្មាននរណាម្នាក់ផ្សេងក្រៅពី អ៊ីពនូ តៃមីយ្យះ ដែលជាមេពិទអះដ៏មហាសាត់វង្វែងទេឬ!!
តើហេតុអ្វីខ្ញុំត្រូវសរសេរអំពីមនុស្សម្នាក់នេះ?
👉មិត្តគាត់ក៏តបថា ចូរអ្នកសរសេរអំពី អ៊ីពនូ តៃមីយ្យះ ហើយត្រូវបង្ហាញដល់មនុស្សលោកអំពីពិទអះរបស់គាត់ និងការសាសាត់វង្វែងរបស់គាត់ តាមរយៈគីតាបរបស់គាត់ផ្ទាល់។
➡️បន្ទាប់មកស្ហៃខក៏បានឯកភាព ដោយដាក់ប្រធានបទនៃគីតាបរបស់គាត់ខាងលើថា ៖
«អ៊ីពនូ តៃមីយ្យះ មិនមែនជាសាឡាហ្វ៊ីឡើយ»
➡️ស្ហៃខក៏បានទៅបណ្ណាល័យឈ្មោះ មូនីរីយ្យះនៅទីក្រុងគែរ-អេហ្ស៊ីប "Muniriya-Cairo" និងបានជួប ស្ហៃខ Muhammad Munir al-Dimashqi ដែលជាអ្នកកាន់សោបណ្ណាល័យ ដោយបានស្នើសុំបើកទ្វារដើម្បីអង្គុយអានគីតាបរបស់ អ៊ីបនូ តៃមីយ្យះ ទាំងអស់ដើម្បីតបទៅកាន់ ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ។
➡️ស្ហៃខបានចាប់ផ្តើមអានគីតាបរបស់ ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ បានប្រហែល "ចំនួន៣ខែ" បន្ទាប់មកគាត់ក៏បាននិយាយថា ៖ «រាល់ភាពមិនច្បាស់លាស់ (ស្ហុបហាត) និងការចោទទាំងអស់មកលើ ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ សុទ្ធតែកុហកទាំងអស់ចំពោះគាត់»
➡️ស្ហៃខបានបន្ថែមថា "យើងទាំងអស់គ្នាពិតជាបានធ្វើហ្សោលិម (អយុត្តិធម៌) មកលើ ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ"។ បន្ទាប់មក ស្ហៃខក៏បានក្លាយជាមនុស្សថ្មីមួយផ្សេងទៀតគឺ ពីអ្នកដែលស្អប់ ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ ខ្លាំងបំផុតមកជាអ្នកដែលស្រលាញ់ ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ ទៅវិញ ដោយបាននិពន្ធគីតានដ៏ល្បីល្បាញរបស់គាត់ដែលមានចំណងជើងថា ៖ «អ៊ីពនូ តៃមីយ្យះ ជាសាឡាហ្វ៊ី» ដោយលុបចំណងជើងគីតាបចាស់ដែលសរសេរថា «អ៊ីពនូ តៃមីយ្យះ មិនមែនជាសាឡាហ្វ៊ីឡើយ» បន្ទាប់មកទៀតគាត់ក៏បានចាប់ផ្តើមយុទ្ធនាការការពារ ជំនឿ/អាគីទះ សាឡាហ្វ៊ីយ្យះ ជាពិសេសគឺ ពន្យល់គីតាបរបស់ ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ ដល់សាសនិកឥស្លាមទូទៅដូចជា គីតាប អាគីទះ-វ៉ាស៊ីតីយ្យះ និងគីតាប អាន់នូនីយ្យះ របស់ អ៊ីពនូលកយ្យ៊ីម ជាដើម។
🔘ស្ហៃខក៏បានបញ្ជាក់ទៀតថា៖ "គាត់បានខិតខំរៀនអំពីឥស្លាមតាំងពីតូច តាំងពីថ្នាក់បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ រហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ មិនបានយល់ត្រឹមត្រូវណាមួយជុំវិញសាសនាឥស្លាមឡើយ"។ តែពេលនេះទើបគាត់បានយល់ត្រឹមត្រូវអំពីសាសនាឥស្លាមពិតប្រាកដ បន្ទាប់ពីបានអានគីតាបរបស់ ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ ក្នុងខណៈដែលគាត់បានចំណាយអាយុជីវិតរបស់គាត់ជាច្រើនដើម្បីសិក្សាអំពីឥស្លាមតាំងពីថ្នាក់ក្រោមរហូតចប់មហាវិទ្យាល័យ ហើយបន្តយកបណ្ឌិតទៀត ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះគឺ ៖ "គាត់មិនបានយល់ត្រឹមត្រូវអ្វីទាំងអស់អំពីសាសនាឥស្លាមមុនពេលគាត់អានគីតាបរបស់ អ៊ីពនូ តៃមីយ្យះ"
🔘នេះហើយជាការហ៊ីឌាយ្យះរបស់អល់ឡោះទៅកាន់ ស្ហៃខ មហាំម៉ាត់ ខលីល ហើររ៉ស ដែលមានបំណងធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹង ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ តែបែរជាក្លាយជាអ្នកគាំទ្រខ្លាំងបំផុតចំពោះ ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ ទៅវិញ រហូតគាត់បានដាក់់ចំណងជើងគីតាបរបស់គាត់ដើម្បីបន្តយកបណ្ឌិតថា ៖ «គីតាប អ៊ីពនូ តៃមីយ្យះ ជាសាឡាហ្វ៊ី» គីតាបនេះគាត់បានសរសេរបន្ទាប់ពីអល់ឡោះបានផ្តល់ការហ៊ីឌាយ្យះដល់គាត់។
ប្រភព៖
https://twitter.com/i/status/1671898356468121600
https://youtu.be/LDPUitPineg
https://twitter.com/AAlkha89/status/1671841405520744449
✍️ស្លេះ ម៉ាត់លី


