Offcanvas right
...

Table of Content

យល់សប្តិ​

១.​ និយមន័យ

យល់សប្តិ​ គឺជាអ្វីដែលយេីងបានឃេីញពេលកំពុងដេកលក់ (យេីងក៏អាចសរសេរ​ជា យល់សប្ត​ ឬយល់សប្ន​ និងអាចហៅមួយបែបទៀត​គឺ​ សុបិន)។ តែបើឃើញពេលកំពុងដេកលក់ថ្ងៃ គេច្រើនហៅថា យល់សូង។ (ជួន​ ណាត)

២.​ ប្រភេទយល់សប្តិ

នៅក្នុង​ (صحيح مسلم ٢٢٦٣)​ ណាពី​ ﷺ​ បានបែងចែកការយល់សប្តិ​ ទៅជាបីប្រភេទ៖
1. យល់សប្តិល្អ​ (ជាដំណឹងល្អពីអល់ឡោះ)
2. យល់សប្តិអាក្រក់​ (ជាការបន្លាចពីស្សៃតន)
3. អារម្មណ៍រវេីរវាយ​ (គិតអ្វីម្យ៉ាងច្រេីន​មុនគេង)

៣.​ យល់សប្តិល្អ

ប្រសិនបេីយេីង​ យល់សប្តិឃេីញរឿងល្អ​៖
1. យេីងគួរតែអរគុណទៅចំពោះអល់ឡោះ(صحيح البخاري ٦٩٨٥)
2. យេីងអាចនិយាយប្រាប់អ្នកផ្សេងបាន(صحيح البخاري ٦٩٨٥)
3. ខ្ញុំយល់ថា​ យេីងគួរតែសុំពីអល់ឡោះ​ ឱ្យរឿងនោះកេីតឡេីង

៤.​ យល់សប្តិអាក្រក់

ប្រសិនបេីយេីង​ យល់សប្តិឃេីញរឿងអាក្រក់៖
1. យេីងគួរតែសុំពីអល់ឡោះបញ្ជៀសវា​(صحيح البخاري ٦٩٨٥)
2. យេីងមិនគួរនិយាយប្រាប់អ្នកដទៃ(صحيح البخاري ٦٩٨٥)
3. យេីងត្រូវដឹងថា​ វាគ្មានគ្រោះថ្នាក់អ្វីដល់យេីងឡេីយ(صحيح البخاري ٦٩٨٥)
4. យេីងគួរសូត្រ​ أَعُوذُ بِاللهِ مِنَ الشَّيْطَانِ الرَّجِيم បីដង​ (صحيح مسلم ٢٢٦٢)
5. យេីងគួរស្ដោះទឹកមាត់(បញ្ចេញខ្យល់ដែលមានទឹកមាត់តិចៗជាប់ជាមួយ)​ ទៅខាងឆ្វេងដៃ​ បីដង(صحيح البخاري ٦٩٩٥)
6. យេីងគួរ​ប្ដូរទិសគេង(ឧ.​ បេីគេងបែរមុខទៅខាងលិច​ ប្ដូរមកទិសខាងកេីតវិញ)​ (صحيح مسلم ٢٢٦٢)
7. យេីងគួរក្រោក​ ហេីយសឡាតសូណាត់(صحيح مسلم ٢٢٦٣)

៥.​ យល់សប្តិ​ មិនអាចយកមកធ្វេីហូកំ

អូឡាម៉ាក​ បានឯកភាពគ្នាថា៖​ យល់សប្តិ​ មិនអាចយកមកធ្វេីជាហូកំ(ច្បាប់)ឥស្លាមបានឡេីយ​ មិនថាការយល់សប្តិនោះ​ ឃេីញរឿងល្អយ៉ាងណាក៏ដោយ​។ រឹតតែមិនអាច​ យកធ្វេីជាសាក្សីក្នុងតុលាកាដេីម្បីសម្រេចកាត់ក្ដីនរណាម្នាក់​ ឬសម្រេចក្នុងរឿងសំខាន់អ្វីមួយ។ អុីម៉ាំ​ النووي ណាវ៉ាវី​ رحمه الله បាននិយាយថា៖​ ប្រសិនបេីបុគ្គលណាម្នាក់​ នៅក្នុងយប់ទី៣០​ នៃខែ​ شعبان (ខែស្សាក់ហ្ពាន​ លេខរៀងនៅមុនខែរ៉ម៉ាទន) បានយល់សប្តិឃេីញណាពី​ ﷺ​ មកប្រាប់ថា​ យប់នេះ​ គឺជាយប់ទីមួយ​ នៃខែរ៉ម៉ាទន​ នោះយេីងមិនអាចបួសតាមការយល់សប្តិរបស់គាត់បានឡេីយ​ ហេីយអ្នកដែលយល់សប្តិនោះ​ ក៏មិនអាចបួសបានដែរ។

មានតែកាយល់សប្តិរបស់បណ្ដាណាពីៗ​ និងរ៉សូលៗរបស់អល់ឡោះប៉ុណ្ណោះ ដែលជាការពិត​ទាំងអស់ ហេីយសម័យនេះ​ គ្មានទៀតឡេីយណាពី​ និងគ្មានទៀតឡេីយរ៉សូល។ ដូច្នេះ​ យល់សប្តិទាំងឡាយ​ មិនអាចយកមកធ្វេីច្បាប់បានឡេីយ​ ក៏មិនអាចយកមកធ្វេីជាខ្នាតសម្រាប់វាស់ខុសត្រូវបានដែរ​ គ្រប់យ៉ាងនៅក្នុងហូកំឥស្លាម​ គឺត្រូវពឹងផ្អែក​ទៅលេីកូរ៉ាអាន​ និងមាគ៌ារ៉សូលុលឡោះ​ ﷺ​ តាមការយល់ឃេីញរបស់សហាហ្ពាត់​ នឹងអូឡាកជំនាន់មុន។

៦.​ គំនិតផ្ទាល់ខ្លួន

ចូរកុំខ្លាចពីការយល់សប្តិអាក្រក់​ ហេីយកុំរំពឹងខ្ពស់ពេក​ ពីការយល់សប្តិល្អ។ ភាគច្រេីន​ វាមិនមែនជាការយល់សប្តិពិតប្រាកដនោះទេ​ វាគ្រាន់តែជាអារម្មណ៍រវេីរវាយ​ ដែលកេីតចេញពីការគិតច្រេីនពេក​ មុនពេលគេងប៉ុណ្ណោះ។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ