រ៉សូលុលឡោះ ﷺ បានជំរុញឱ្យពួកយេីង(ដែលជាអ្នកជិតខាង ឬជាប់សាច់ញាតិ)រៀបចំអាហារសម្រាប់គ្រួសារណា ដែលមានមនុស្សស្លាប់ ឬបាត់បង់ជីវិត(سنن الترمذي ٩٩٨)។ អុីម៉ាំស្សាហ្វីអុី رحمه الله បាននិយាយថា៖ ខ្ញុំចង់ឱ្យអ្នកជិតខាងម៉ាយ៉ិត(អ្នកស្លាប់) ឬសាច់ញាតិគាត់ នាំគ្នាមកធ្វេីម្ហូបអាហារជូនគ្រួសារម៉ាយ៉ិត ឱ្យពួកគាត់បានហូបឆ្អែត រយៈពេលមួយថ្ងៃមួយយប់ ព្រោះការធ្វេីដូច្នោះ គឺជាសុណ្ណះ(الأم ١/٣١٧)។
១. ហូកំធ្វេីអាហារឱ្យគ្រួសារអ្នកស្លាប់
ការធ្វេីអាហាររបស់អ្នកជិតខាង ឬសាច់ញាតិម៉ាយ៉ិត ឱ្យគ្រួសារអ្នកស្លាប់រយៈពេលមួយថ្ងៃមួយយប់ គឺ سنة សូណាត់ នេះបេីយោងតាមម៉ាហ្សាប់ទាំងបួន (ហាណាហ្វី ម៉ាលីកី ស្សាហ្វីអុី និងហាំហ្ពាលី)។
២. ហូកំធ្វេីអាហាររបស់គ្រួសារអ្នកស្លាប់
ការធ្វេីអាហាររបស់គ្រួសារដែលមានមនុស្សស្លាប់ ជូនអ្នកដែលមកចូលរួមរំលែកទុក្ខ គឺ بدعة ពិទអះ (ប្រការថ្មី ដែលមិនធ្លាប់មានក្នុងច្បាប់ឥស្លាម) នេះបេីយោងតាមម៉ាហ្សាប់ហាណាហ្វី(مراق الفلاح للشرنبلالي ٢٢٨) និងម៉ាហ្សាប់ស្សាហ្វីអុី(المجموع للنووي ٥/٣٢٠)។ ហេីយភាគច្រេីននៃអូឡាម៉ាក យល់ថា مكروه ម៉ាកក្រូស(ប្រការដែលមិនគួរធ្វេី)។ ហេីយអ្នកខ្លះយល់ថារឿងនេះ អាចឈានដល់ حرام ហារ៉ាំ ប្រសិនបេីជាប់ពាក់ព័ន្ធនឹងទ្រព្យមរតកកុមារដែលមិនទាន់ដឹងក្ដី ឬក្មេងកំព្រាជាដេីម។
៣. គំនិតផ្ទាល់ខ្លួន
អាហារដែលមិនគួរធ្វេី អ្នកទៅចូលរួមរំលែកទុក្ខ ក៏មិនគួរហូបដែរ(كشاف القناع للبهوتي ٢/١٤٩) ដេីម្បីបង្ហាញពីអារម្មណ៍មិនពេញចិត្តចំពោះទង្វេីដែលឆ្គាំឆ្គងនឹងហូកំឥស្លាម។ ខ្ញុំយល់ថា អ្នកភូមិស្រុកយេីង ដែលនាំគ្នាទៅចូលរួមរំលែកទុក្ខ ឬដែលនាំគ្នាទៅជួយមេីលខុសត្រូវ ពួកគាត់គ្មានបំណងទៅហូបអាហារគ្រួសារម៉ាយ៉ិតនោះទេ ដូច្នេះគ្រួសារម៉ាយ៉ិត គួរតែកុំធ្វេីហ្ជាមូថ្ងៃដែលកំពុងមានទុក្ខសោក។
៤. ករណីលេីកលែង
គ្រួសារម៉ាយ៉ិត អាចធ្វេីអាហារដេីម្បីទទួលភ្ញៀវដែលមកពីខេត្តឆ្ងាយបាន ភ្ញៀវដែលគ្មានកន្លែងស្នាក់នៅ ហេីយនេះគឺជាអាហារដែលធ្វេីឡេីង ក្នុងន័យទទួលភ្ញៀវ មិនមែនក្នុងន័យអាហារម៉ាយ៉ិតនោះទេ(المغني لابن قدامة ٣/٤٩٧)។