Offcanvas right
...

Table of Content

អំពីតួនាទីរបស់ ម្ចាស់បំណុល និងកូនបំណុល - About the role of creditors and debtors

វិធីត្រឹមត្រូវពេលឱ្យលុយគេខ្ចី៖

១.​ កំណត់ថ្ងៃសងច្បាស់លាស់។
២.​ សរសេរក្នុងក្រដាសនូវចំនួនទឹកប្រាក់​ និងថ្ងៃកំណត់ដែលត្រូវសងវិញ។
៣.​ អ្នកដែលខ្ចី(កូនបំណុល) គួរតែសរសេរលិខិតខ្ចីប្រាក់ដោយខ្លួនឯង​ មិនដូច្នោះគួរតែនិយាយចេញមក​ រួចឱ្យអ្នកផ្សេងសរសេរជំនួស។ ក្នុងករណីអ្នកខ្ចីឈឺមិនអាចសរសេរឬនិយាយបាន​ គួរតែហៅអាណាព្យាបាលមកសរសេរ​ឬនិយាយឱ្យគេសរសេរជំនួស។
៤.​ មានសាក្សីដឹងលឺយ៉ាងតិចពីរនាក់។ ​បេីគ្មានសាក្សីទេ​ យេីងអាចផ្ដិតមេដៃក៏ល្អ(គំនិតផ្ទាល់ខ្លួន)
៥.​ ម្ចាស់បំណុលគួរតែទាមទារទ្រព្យបញ្ចាំពីអ្នកខ្ចី​ ក្នុងករណីអ្នកខ្ចីគេចខ្លួនមិនសង​ ម្ចាស់បំណុលអាចលក់ទ្រព្យនោះកាត់កងប្រាក់កម្ចី​ ហេីយសល់ប៉ុន្មាន​ទុកឱ្យទៅម្ចាស់ទ្រព្យវិញ។ ប៉ុន្តែអំឡុងពេលខ្ចី​ ម្ចាស់បំណុលគ្មានសិទ្ធិទាញប្រយោជន៍អ្វីពីទ្រព្យបញ្ចាំនោះបានឡេីយ។

គួរបញ្ជាក់ផងដែរថា​ ការសរសេរលិខិតកម្ចី ការមានសាក្សីដឹងលឺ​ និងការទាមទាររបស់បញ្ចាំ​ ទាំងនេះគឺជាប្រការគួរធ្វេីប៉ុណ្ណោះ​ មិនមែនជារឿងចាំបាច់ត្រូវធ្វេីជាដាច់ខាតក្នុងច្បាប់ឥស្លាមនោះទេ។ ក្នុងករណីម្ចាស់បំណុលមិនបានធ្វេីរឿងទាំងបីនេះ​ បន្ទាប់មកកូនបំណុលមិនព្រមសងលុយកាក់វិញ​ នោះម្ចាស់បំណុលគួរកុំខឹងសម្បា​ ឬជេរ​ស្ដីថាអ្នកខ្ចីខ្លាំងពេក​ ផ្ទុយទៅវិញគាត់គួរតែបន្ទោសខ្លួនឯងខ្លះ​ ដែលមិនបានធ្វេីតាមការណែនាំ​ ដែលអល់ឡោះបានប្រាប់យ៉ាងលម្អិតក្នុងកូរ៉ាអាន​ سورة البقرة អាយ៉ាត់​ ២៨២-២៨៣។ ម្ចាស់បំណុល​ មានសិទ្ធិអនុគ្រោះដោយលុបចោលបំណល់ខ្លះ​ ឬទាំងអស់តែម្ដង​ ហេីយការធ្វេីបែបនោះគឺបានផលបុណ្យច្រេីនណាស់​ ពិសេសក្នុងករណីកូនបំណុលជាអ្នកក្រីក្រលំបាក។

ចំពោះកូនបំណុលវិញ យេីងមិនគួរខ្ចីលុយគេផ្ដេសផ្ដាសនោះទេ​ គួរតែទុករឿងខ្ចីលុយគេ​ នៅចុងក្រោយបំផុត​ គឺក្នុងករណីចាំបាច់ប៉ុណ្ណោះ។​ រីឯការខ្ចីលុយ​ដែលមានការប្រាក់​ គឺជាអំពេីបាបកម្មធំ​ ទោះជាខ្ចីពីបុគ្គលធម្មតា​ ឬពីធនាគារក៏ដោយ។ ដល់ថ្ងៃសង​ យេីងគួរតែសងគេវិញ​ កុំពន្យាពេល​ កុំគេចវេះ​ ព្រោះគេមានចិត្តអាណិតស្រលាញ់យេីងណាស់ទៅហេីយ​ដែលបានឱ្យលុយយេីងខ្ចី។ ចូរកុំក្បត់សន្យា​គេចវេះមិនសង​ ព្រោះវាមិនត្រឹមតែជាអំពេីបាបកម្ម​ ថែមទាំងធ្វេីឱ្យខ្លួនយេីងក្លាយជាមនុស្សដែលអស់តម្លៃ​ គេលែងជឿជាក់​ គេលែងទុកចិត្ត​។ ចូរកុំធ្វេីឱ្យខូចឈ្មោះ​ ខូចកិត្តិយស​ ព្រោះតែលុយបន្តិចបន្តួច។ សុខចិត្តថា​ ទៅខ្ចីអ្នកផ្សេងមកសងគេសិន​ បេីថាក្នុងផ្ទះអត់មានអ្វីសោះ​ ហេីយម្ចាស់បំណុលមិនព្រមពន្យាពេលសង។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ